បុរីសែនសុខត្រូវបានបង្កើតឡើងដោយអ្នកអភិវឌ្ឍន៏ដែលមានបទពិសោធន៍ក្នុងវិស័យនេះអស់ជាច្រើនទសវត្សមកហើយ ដែលមានទីតាំងស្ថិតនៅតាមតាមបណ្តោយផ្លូវ​៥៩៨ ក្នុងតំបន់ទួលគោកចំណាយពេលត្រឹមតែ ៥នាទីពីអង់តែនទូរទស្សន៍ជាតិ ហើយវាត្រូវបានហ៊ុំព័ទ្ធដោយផ្សារទំនើបអ៊ីអនសែនសុខ, ផ្សារទំនើបម៉ាក្រូ ផ្សារទំនើបTK   សាលារៀនអន្តរជាតិនិងមន្ទីរពេទ្យ និងធនាគារ ។

អគាខុនដូបុរីសែនសុខ  រួមបញ្ចូលគ្នានូវស្ថាបត្យកម្មសម័យទំនើប នឹងគ្រោងអគារដ៏រឹងមាំ ដែលអមដោយ បរិស្ថានជុំវិញដ៏ស្រស់បំព្រង ដែលស្ថិតនៅចំតំបន់មានសក្កានុពលសំរាប់ការវិនិយោគ សន្តិសុខល្អ មានភាពស្ងប់ស្ងាត់ និងមានផាសុខភាព សំរាប់ការរស់នៅ ដែលជាទីប្រាថ្នាសំរាប់អ្នកចង់រស់នៅភាពស្ងប់ស្ងាត់ និងបែបធម្មជាតិ។

បុរីសែនសុខ មានបីគំរោងក្នុងបច្ចុប្បន្នដែលសរុបទាំងអស់មានបួនអគារ​ និងមានបន្ទប់ខុនដូសរុបទាំងអស់ ១០០០យូនីត ហើយអគារនីមួយៗត្រូវបានបំពាក់ដោយគ្រឿងបរិក្ខារទំនើបមានប្រព័ន្ធការពារសុវត្ថិភាពខ្ពស់ និងប្រព័ន្ធទឹក ភ្លើងតាមស្តង់ដារត្រឹមត្រូវផ្អែកតាមបទដ្ឋានការសាងសង់ទំនើបនាពេលបច្ចុប្បន្ន។

ប្រភេទខុនដូ នៃអគារនីមួយៗ មានប្រភេទខុសគ្នា ដូចជាអគារទី ១​ និងអគារទី២ មានប្រភេទ STUDIO រហូតដល់ ៤​បន្ទប់គេង ដែលមានទំហំចាប់ពី ៥៣.៨៨ម៉ែត្រការ៉េ ដល់ ២១៦ម៉ែត្រការ៉េ ។​

គ្រប់អាគារនីមួយៗរួមមានបន្ទប់សូណា ស្ទីម បន្ទប់ហាត់ប្រាណ បន្ទប់ក្មេង បន្ទប់ប៉េងប៉ង់​ និងមានកន្លែងសំរាប់មានរៀបចំពិធីជប់លៀង ដាច់ដោយឡែកពីជាន់បន្ទប់ខុនដូ  ហើយនិងមានអាងហែលទឹកធំទូលាយនៅតាមអគារនីមួយ‌ៗផងដែរ។​  ក្រៅពីនេះ ចំណត មាននៅតាមអគារខុនដូនីមួយៗ ដែលមានសុវត្ថិភាពខ្ពស់  ហើយលើសពីនេះទៅទៀតក៏មានហាងសំលៀកបំពាក់ ភោជនីយដ្ឋានជប៉ុន ចិន SUPER MARKET នៅជាន់ផ្ទាល់ដី ផងដែរ ។      អគារខុនដូនីមួយៗ មានប្រព័ន្ធការពារអគ្គីភ័យ និងសន្តិសុខ ២៤​ម៉ោង  ជណ្តើរយន្តមានប្រព័ន្ធការពារនិងសុវត្ថិភាពខ្ពស់ ហើយមានរចនាសម្ព័ន្ធគ្រប់គ្រងស្តង់ដារ និងទទួលខុសត្រូវខ្ពស់ ដែលធ្វើអោយ អ្នករស់នៅ ក្នុងអគារខុនដូ នៃបុរីសែនសុខ មានទំនុកចិត្ត និងផាសុខភាពជាទីពេញចិត្ត ។

បច្ចុប្បន្ន អគារទី១ និង ២ គឺលក់អស់ហើយ។​  សំរាប់គំរោង អគារទី ៣ និង ៤ មានប្រភេទ ២បន្ទប់គេង និង ២+១បន្ទប់គេង ហើយមានទំហំចាប់ពី ៦៥.៥ម៉ែត្រការ៉េ ​ដល់ ១២១ម៉ែត្រការ៉េ ។ អគារទី៣ និងទី៤ មានកំពស់២០ជាន់ ហើយជាន់ខុនដូសំរាប់រស់នៅ ចាប់ពីជាន់ទី៤ ឡើងទៅ រឺឯបន្ទប់ស្ទីម សូណា អាងហែលទឹក បន្ទប់ហាត់ប្រាណ បន្ទប់ក្មេងលេង បន្ទប់ប៉េងប៉ង់ មាននៅជាន់ផ្ទាល់ដី សំរាប់អគារទី១&២ និងជាន់ទីបួន សំរាប់អគារទី៣&៤ ។ សំរាប់ចំណតរថយន្ត ទាំងអគារទី ១ ២ ៣ និង៤ មានសរុបទាំងអស់ ១០០០ ចំណត ។

បុរីសែនសុខ ជាទីកន្លែងដែលមានផាសុខភាព ស្ងប់ស្ងាត់ មានសុវត្ថិភាព និងជាតំបន់ដែលមានសក្កានុពលអស្ចារ្យសំរាប់ការវិនិយោគ និងការរស់នៅ ដែលជាទីគាំប្រសើរសំរាប់ អតិថិជនក្នុងស្រុក និងបរទេស ។ បុរីសែនសុខ រងចាំទទួលស្វាមន៏ដ៏រាក់ទាក់បំផុត ចំពោះការអញ្ជើញមកមើលបន្ទប់ខុនដូ ពីសំនាក់ អស់លោក លោកស្រី ជានិច្ច ។​

ប្លង់បន្ទប់

  • ប្រភេទៈ A3/A12

    ប្រភេទៈ A3/A12

    ទំហំ 121 ម៉ែត្រការ៉េ


    បន្ទប់គេង 3


    បន្ទប់ទទួលភ្ងៀវ 1


    បន្ទប់ទឹក 2


    ផ្ទះបាយ 1


    Balcony 2

  • ប្រភេទៈ A4/A11

    ប្រភេទៈ A4/A11

    ទំហំ 99.00 ម៉ែត្រការ៉េ


    បន្ទប់គេង 2


    បន្ទប់ទទួលភ្ងៀវ 1


    បន្ទប់ទឹក 2


    ផ្ទះបាយ 1


    Balcony 2

  • ប្រភេទៈ A5/A10

    ប្រភេទៈ A5/A10

    ទំហំ 99.90 ម៉ែត្រការ៉េ


    បន្ទប់គេង 2


    បន្ទប់ទទួលភ្ងៀវ 1


    បន្ទប់ទឹក 2


    ផ្ទះបាយ 1


    Balcony 2

  • ប្រភេទៈ A6/A9

    ប្រភេទៈ A6/A9

    ទំហំ 72.50 ម៉ែត្រការ៉េ


    បន្ទប់គេង 2


    បន្ទប់ទទួលភ្ងៀវ 1


    បន្ទប់ទឹក 1


    ផ្ទះបាយ 1


    Balcony 1

  • ប្រភេទៈ A7/A8

    ប្រភេទៈ A7/A8

    ទំហំ 88.50 ម៉ែត្រការ៉េ


    បន្ទប់គេង 2


    បន្ទប់ទទួលភ្ងៀវ 1


    បន្ទប់ទឹក 2


    ផ្ទះបាយ 1


    Balcony 2

  • ប្រភេទ: A1/A14

    ប្រភេទ: A1/A14

    ទំហំ 67.50 ម៉ែត្រការ៉េ


    បន្ទប់គេង 2


    បន្ទប់ទទួលភ្ងៀវ 1


    បន្ទប់ទឹក 1


    ផ្ទះបាយ 1


    Balcony 1

  • ប្រភេទៈ A2/A13

    ប្រភេទៈ A2/A13

    ទំហំ 65.50 ម៉ែត្រការ៉េ


    បន្ទប់គេង 2


    បន្ទប់ទទួលភ្ងៀវ 1


    បន្ទប់ទឹក 1


    ផ្ទះបាយ 1


    Balcony 1

តំបន់នៅជុំវិញ

ទំនាក់ទំនង


ពេលវេលា / ម៉ោងធ្វើការ៖

៧ថ្ងៃ ក្នុង ១សប្តាហ៏ ចាប់ពីម៉ោង៨ៈ០០ - ៥ៈ០០

លេខទូរស័ព្ទ

+855 76 6688 688 / 081/087 20 2828

អ៊ីម៉ែល

info@sensoktown.com

Wechat

អាស័យដ្ឋាន

បុរីសែនសុខ តាមបណ្ដោយផ្លូវ ៥៩៨ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា